ភ្នំពេញៈ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទីល្ងាច មានករណីប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានវ័យប្រហែល ៣០ឆ្នាំ។
ដំណើររឿង៖ មុនពេលកើតហេតុ មានបងប្អូនអ្នកនេសាទបានប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកទន្លេ ដោយមានសភាពហើមស្អុយ រួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ចំណុចកើតហេតុឃើញថា សពជនរងគ្រោះជាមនុស្សស្រី ពាក់អាវយឺតប្រផេះដៃវែង ស្លៀកខោខ្លីខៀវ ពាក់មួកស ក្រោយកើតហេតុសពជនរងគ្រោះ យកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើកោសល្យវិច័យ និងស្វែងរកបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ ករណីនេះ ផ្នែកជំនាញកោសល្យវិច័យរកមិនឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ៕
មតិយោបល់