ព័ត៌មានជាតិ

លាន់ដូចរន្ទះម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស ៣នាក់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១១ និង៣០ នាទីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចផ្លូវខេត្តលេខ 150B ភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។

ម៉ូតូម៉ាក EXCITER C150 ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ក្រីម អាយយ៉ូត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ចាម រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ ០២នាក់៖ ១-ឈ្មោះ សា រ៉ហ៊ាន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចាម រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ២-ឈ្មោះ លី កា ភេទ ប្រុស អាយុ ០៣ ឆ្នាំ ជនជាតិចាម រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ធ្វើដំណើរចេញពីកើតទៅលិច បានបុកជាមួយម៉ូតូ ០១ គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-6012 បើកបរដោយឈ្មោះ ជ័រ ស្រួយ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងទិសដៅស្របទិសគ្នា។

ករណីនេះ បណ្តាលឲ្យស្លាប់បុរសម្នាក់ (អ្នកបើកបរម៉ូតូម៉ាក HONDA C125) រងរបួសមនុស្ស ០៣នាក់ប្រុស (ធ្ងន់ ០២នាក់) ខូចខាតម៉ូតូ ០២គ្រឿង (ធ្ងន់ ០១គ្រឿង) ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រឡាច៕

មតិយោបល់