ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់រងរបួស នៅខេត្តស្វាយរៀង

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ស្ថិតក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ ថោង សុវណ្ណា អាយុ ១៨ឆ្នាំ រស់នៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ស៊ុយសូគីនីច ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1N-6845 ខូចខាតយ៉ាងដំណំ។

អ្នកបើករថយន្តបង្កឈ្មោះ ថា នីនីន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដំណើររឿង៖ មុនកើតហេតុមានរថយន្តម៉ាក កាម៉ារីប៉ាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-2923 ធ្វើដំណើរពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកខាងលើ ពីត្បូងទៅជើងបញ្ច្រាសគ្នា បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់