ព័ត៌មានជាតិ

ជិះម៉ូតូលឿន បុករបងថ្មចម្ការពេញទំហឹង ស្លាប់យ៉ាងរន្ធត់

តាកែវ: នៅវេលាម៉ោង០៧ និង០០ នាទីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយ ត្រង់ចំនុចផ្លូវលំកែង ផ្លូវខេត្ត១២២៨ ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ម៉ូតូហុងដាC125 ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CT3474 ធ្វើដំណើរពីទិសខាងជើងក្នុងល្បឿនយ៉ាងលឿន បើកបរដោយឈ្មោះ តាំង ម៉ាប់ អាយុ២៤ឆ្នាំ អត់ពាក់មួកសុវត្ថិភាព ស្នាក់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានជ្រុលទៅបុកនឹងរបងថ្មចម្ការពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាំងទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធី ចំណែកសពបានប្រគល់ ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់