យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងកៀកនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ នៅវេលាថ្ងៃត្រង់នេះ ខណៈតំបន់ទំនាបមួយចំនួននៅតាមដងទន្លេ ត្រូវបានទឹកលិចចូលជាបណ្តើរៗ ៖
មកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងដល់កម្ពស់ ២១,៥៦ ម ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម) ។ ពេលនេះ ទឹកបានលិចចូលតំបន់ទំនាបមួយចំនួននៅតាមដងទន្លេក្នុងខេត្ត ជាបណ្តើរៗហើយ៕
មតិយោបល់