ព័ត៌មានជាតិ

អាជ្ញាធរ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់

ប៉ៃលិន: កាលពីវេលាម៉ោង ៣នាទីរសៀលថ្ងៃ ០៧ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការបង្រ្កាបករណីល្បែងស៊ីសង (ជល់មាន់) មួយកន្លែង នៅចំណុចអូរកប់អង្ករ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។

ឃាត់ខ្លួនបានមនុស្សចំនួន០២នាក់៖
១-ឈ្មោះ ហេង ឆើត ភេទប្រុស អាយុ២៦ ឆ្នាំ រស់ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
២-ឈ្មោះ ថន ភារិទ្ធ ភេទប្រុស អាយុ២៩ ឆ្នាំ រស់ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។

វត្ថុតាងរួមមាន៖
-មាន់ជល់ចំនួន ១០ ក្បាល
-ស៊ុមក្រុងមាន់ចំនួន ០៣
-ខ្សែសង្វៀន សម្រាប់ជល់មាន់ ចំនួន ០១
-ម៉ូតូចំនួន០៩ គ្រឿង

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននាំយកមក អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់