ព័ត៌មានជាតិ

ជនជាតិកូរ៉េម្នាក់ ដេកស្លាប់នៅក្នុងចំណុចផ្ទះចម្ការ

មណ្ឌលគិរីៈ នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនជាតិកូរ៉េម្នាក់ស្លាប់ នៅចំណុចផ្ទះចម្ការ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះមានឈ្មោះ Kang Joo Soo ភេទប្រុស អាយុ៦០ឆ្នាំ កើតថ្ងៃទី០៥ ខែ០៣ ឆ្នាំ២០១៩ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M34847647 ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

បញ្ជាក់៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច​ បានរាយការណ៍ ជូនការិយាល័យគ្រប់គ្រងជនបរទេសម្ដងរួចមកហើយ ថា ជនរងគ្រោះខាងលើឈឺធ្ងន់។

ករណីនេះ កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋានក្រុងសែនមនោរម្យ កម្លាំងប៉ុស្ដិ៍រមនា និងគ្រូពេទ្យ បានចុះទៅពិនិត្យសពជនរងគ្រោះ។ ក្រោយធ្វើការពិនិត្យ កម្លាំងជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតស្លាប់ដោយសារជំងឺពិតប្រាកដមែន៕

មតិយោបល់