ព័ត៌មានជាតិ

កំពុងមើលទូរទស្សន៍សុខៗ ក្មួយទៅបិទ ស្រាប់តែទាញពូថៅកាប់ បណ្ដាលឲ្យរបួសយ៉ាងដំណំ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្កហិង្សាដោយចេតនា យកពូថៅកាប់លើក្មួយខ្លួនឯង បន្ទាប់ពីខឹងក្មួយបិទទូរស្សន៍ ខណៈខ្លួនកំពុងមើល។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទី ល្ងាចនៅចំណុចផ្ទះលេខ២៥៣ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

ជនសង្ស័យឈ្មោះ សាឡេះ អារីហ្វីន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ កន្លែងកើតហេតុខាងលើ មានសារធាតុញៀនក្នុងខ្លួន។

ជនរងគ្រោះឈ្មោះ សាឡេះ ស្អារី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៥២ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ជនរងគ្រោះ មិនបានដាក់ពាក្យប្តឹងពូខ្លួននោះទេ។

វត្ថុតាងចាប់យក៖ ពូថៅដងឈើចំនួនមួយប្រវែង ៥៥សង់ទីម៉ែត្រ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ជាង៥ល្ងាច មុនកើតហេតុជនសង្ស័យ កំពុងមើលទូរសូទ្សន៍ ស្រាប់ជនរងគ្រោះ ត្រូវជាក្មួយបង្កើត បានមកបិទទូរទស្សន៍ ខណៈជនសង្ស័យ កំពុងមើល ហើយជនសង្ស័យក៏បានដើរចេញទៅពុំនិយាយអ្វីទាំងអស់។

បន្ទាប់មកជនរងគ្រោះ បានទៅយកភ្លៅទាពីម្តាយជនសង្ស័យ ប៉ុន្តែម្តាយជនសង្ស័យ ពុំព្រមអោយក៏ទាញទៅទាញមក ពេលនោះជនសង្ស័យឃើញចឹង ក៏ទាញពូថៅក្បែរនោះ កាប់ជនរងគ្រោះត្រូវចំនួន២កន្លែង ត្រង់ឆ្អឹងជំនី និងដៃខាងឆ្វេង ធ្វើឲ្យមានការផ្អើលឆោឡោរដល់សមត្ថកិច្ច កំពុងល្បាតក្នុងមូលដ្ឋាន ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលច្រាំងចំរេះ១តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់៕

មតិយោបល់