ព័ត៌មានជាតិ

កុមារាម្នាក់ត្រូវឆ្លងចរន្តអគ្គិសនីស្លាប់ភ្លាមៗនៅស្រុកសំរោង

តាកែវ: មានករណីកុមារឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់ភ្លាមបង្កការភ្ញាក់ផ្អើលកាលពីលាម៉ោង ៣និង៤០នាទី រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ដែលជនរងគ្រោះមានឈ្មោះ ផន សុភាព ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅ ភូមិត្រមែង ឃុំជំរះពេន ស្រុកសំរោង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័្ចយ បានឲ្យដឹងថាកុមារខាងលើ ពិតជាស្លាប់ដោយឆក់ចរន្តអគ្គិសនីស្លាប់ប្រាកដមែន បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕

 

មតិយោបល់