ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាបករណីជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញ: នៅវេលាម៉ោង ១១ និង០០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បានបើកការស្រាវជ្រាវបង្ក្រាប ករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្ថិតនៅចំណុចម្តុំតាន់ប៉ាផ្លូវ៤៩ ក្រុម២៥ភូមិ៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ជនសង្ស័យទី១ឈ្មោះ និល រ៉ាវី ហៅរាជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជួញដូរ) និងទី២ឈ្មោះ សេង សុខណារី ហៅអាវី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ និងទីលំនៅមិនពិតប្រាដ (រក្សាទុកសារធាតុញៀន)។

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់ (ក្នុងនោះមាន០១កញ្ចប់ធំ) ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ និថឧបករណ៍ប្រើប្រាស់ចំនួន០២។

ករណីនេះ កម្លាំងជំនាញខណ្ឌប៉ុសិ៍្ត កំពុងបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់