ស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលក្មេងស្រីសិស្សសាលា ២នាក់ស្លាប់ និងរបួសធ្ងន់ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
រថយន្តម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2N-1462 មានអ្នកជិះក្នុងឡាន ៣នាក់។
ជនរងគ្រោះឈ្មោះ ផល សុភា ភេទស្រី អាយុ ១៣ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យ) មុខរបរសិស្ស។
ជនរងគ្រោះឈ្មោះ និត ឡាវ ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ មុខរបរសិស្ស។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជក់៖ ឪពុកម្ដាយទាំងឡាយ កុំបណ្ដោយឲ្យកូនប្រុសស្រី ក្រោមអាយុហាមឃាត់បើកបរឲ្យសោះ គ្រោះថ្នាក់មើលមិនឃើញទេ ៕



មតិយោបល់