ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន នៅមុខផ្ទះសំណាក់ហាវៃ

រតនគិរីៈ កាលពីវេលាម៉ោង ៥ និង០០នាទីល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញ បានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះសំណាក់ហាវៃ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់៖
១.ឈ្មោះពេជ្រ សុភា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះវឿន សុវណ្ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

ដកហូតបាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន០១កញ្ចប់។
ដោយមានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ កម្លាំងអាវុធហត្ថស្រុកអូរជុំ និងដោយមានការសម្របសម្រួលពីលោក រា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ពេជ្រ សុភា រកឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន០២កញ្ចប់ និងថង់
ច្រកថ្នាំញៀនមួយចំនួន ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ ពេជ្រ សុភា កម្លាំងជំនាញឈានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឡាវ ខេមរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតក្នុងភូមិអូរ កន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យខាងលើ បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៣នាក់ អវិជ្ជមាន០១នាក់ (ស្រី)។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ ទម្ងន់ ៧.៤៤ក្រាម ទាំង សំបក ថង់
– ឡាន០១ គ្រឿង
– ម៉ូតូ០១ គ្រឿង
-ទូរស័ព្ទ០៣គ្រឿង
-ដាវ០១ដើម
-ថង់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ធជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕

មតិយោបល់