សៀមរាបៈ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាល័យគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានធ្វើការឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ ដោយរឹបអូសបានលុយជាង២លានដុល្លារ ដែលបាននាំចូលប្រាក់ដុល្លារខុសច្បាប់ ពីទីក្រុងហុងកុងប្រទេសចិន។
ជនជាតិកូរ៉ែខាងត្បូងទី១ ឈ្មោះ YOON WONGI អាយុជាង៣០ឆ្នាំ
និងទី២ ឈ្មោះ SONG HYUNHOO អាយុជាង៤០ឆ្នាំ ពួកគេបានធ្វើដំណើរ តាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន។
វត្ថុតាងដកហូតរួមមាន៖
– ក្រដាស់ប្រាក់ ១០០$ ចំនួន ២១,៩០០សន្លឹក
– ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។
បច្ចុប្បន្នជនជាតិកូរ៉េខាងលើ ត្រូវបានប្រគល់ជូនក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី រីឯប្រាក់ដុល្លារចំនួន ២,២០០,០០០ដុល្លារ យកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យគយ និងរដ្ឋាករប្រចាំការ ក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តតាមផ្លូវច្បាប់៕
មតិយោបល់