ព័ត៌មានជាតិ

ខឹងអ្នកមានគុណ មិនដណ្តឹងប្រពន្ធឲ្យ! យុវជនម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួន

មណ្ឌលគិរីៈ យុវជនម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅវេលាម៉ោង០៦និង២០ នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោយវិហារយីស៊ូគ្រីស ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ រៀម លីថូ ភេទប្រុស អាយុ១៨ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ។

មូលហេតុ៖ ខឹងឪពុកម្តាយស្តីបន្ទោស រឿងដើរលេងយប់ និងមិនដណ្តឹងប្រពន្ធ ដែលខ្លួនស្រទ្បាញ់ឲ្យ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះត្រួតពិនិត្យសព រួចក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់