ព័ត៌មានជាតិ

ជនជាតិវៀតណាម ២នាក់ប្តីប្រពន្ធ រកស៊ីជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួនជាប់

កណ្តាល: ជនជាតិវៀតណាម ពីរនាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចស្រុកកោះធំ ខេត្ត កណ្តាលចាប់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀន ដោយក្នុងនោះសមត្ថកិច្ចដកហូតម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ០៩កញ្ចប់តូច។

ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៦ កាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន ០២ នាក់ ជាប្តីប្រពន្ធនឹងគ្នា ដែលទី១/-ឈ្មោះ ង្វៀង យ៉ាំងប៊ែ ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ទី២/-ឈ្មោះ ង្វៀង ធីឡង ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

នៅក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូត ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ០៩កញ្ចប់តូច។

សូមជំរាបផងដែរថា ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធជនជាតិវៀតណាម ខាងលើនេះ គឺកាលពីវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ។ ពេលនោះកម្លាំងជំនាញ ក៏បានទទួលព័ត៌មានពីមហាជនគំរូថាមានករណីលួចជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ បន្ទាប់មកកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សំពៅពូន ចុះធ្វើការស្រាវជ្រាវនៅចំណុចខាងលើ រហូតជួបមុខសញ្ញាសង្ស័យឈ្មោះ ង្វៀង យ៉ាំងប៊ែ និងឈ្មោះ ង្វៀង ធីឡង (ប្តី+ប្រពន្ធ) និងធ្វើការឆែកឆេររកឃើញមានវត្ថុតាងថ្នាំញៀន ០៩កញ្ចប់តូច។

ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើគឺពិតជាថ្នាំញៀនរបស់ខ្លួនទិញយកមកលក់និងចែកចាយឲ្យគេ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕

photo_2016-06-10_19-09-36

photo_2016-06-10_19-09-44

photo_2016-06-10_19-09-49

photo_2016-06-10_19-09-52

photo_2016-06-10_19-09-58

photo_2016-06-10_19-10-02

photo_2016-06-10_19-10-05

មតិយោបល់