ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ALPHARP ពន្លះម៉ូតូវីវ៉ា រួចបន្តទៅបុកបង្គោលភ្លើងបាក់អស់១ដើម

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុកនិងម៉ូតូវីវ៉ា ចំពាក់កណ្ដាលបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួស ខណៈរថយន្តបង្ក មិនព្រមឈប់បន្តបើកទៅបុកបង្គោលភ្លើង នៅរង្វង់មូលវត្តភ្នំបាក់អស់ ១ដើម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង១៥ នាទីព្រហាមភ្លឺឈានចូលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវព្រះមនីវង្ស នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកALPHARP ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM2279 តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជិះទៅបុកម៉ូតូម៉ាកវីវ៉ាចំពាក់កណ្តាលម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូដួលរងរបួសរលាត់ដៃរលាត់ជើង។

ដោយទ្បែករថយន្តបង្ក មិនព្រមឈប់ដោះស្រាយទេ ហើយព្យាយាមបើករត់ ទៅដល់ចំណុចរង្វង់មូលវត្តភ្នំ ដោយសារល្បឿនលឿនពេក បួងចង្កូតជ្រុល ទៅបុកនឹងបង្គោលភ្លើងបណ្ដាលឲ្យបាក់អស់១ ដើម និងរថយន្តខូចខាតកំណត់ខាងមុខ។ ភ្លាមៗនោះម្ចាស់រថយន្ត ក៏បានទុករថយន្ដចោល រួចចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច ចុះវាសវែង ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់