ព័ត៌មានជាតិ

តូចចិត្តឪពុកស្ដីឲ្យ បុរសម្នាក់ធ្វើអត្តឃាត សម្លាប់ខ្លួនឯង

កោះកុង មន្ត្រីប៉ូលិសក្រុងខេរមភូមិន្ទ បានប្រាប់ Post News ថា នៅវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា មានករណីធ្វើអត្តឃាតខ្លួនឯង ០១ ករណី នៅផ្ទះពូសាច់ថ្លៃ ត្រង់ចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលបានធ្វើអត្តឃាតខ្លួនឯងបានសម្រេច មានឈ្មោះ សែម ហំ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅទីកន្លែងកើតហេតុខាងលើ បានធ្វើអត្តឃាតខ្លួនឯង ដោយអារកនឹងកូនកាំបិតចិតបន្លែមុខស្រួច តូចពណ៌ស (ពិនិត្យស្នាមរបួសនៅកមានប្រវែង ១០ ស.ម និងមានជម្រៅ ៤.៥០ ស.ម)។

មូលហេតុនៃការធ្វើអត្តឃាតនេះ គឺ បណ្តាលមកពីតូចចិត្តនឹងឪពុកម្តាយស្តីឲ្យ។

តាមការបំភ្លឺរបស់សាក្សី បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ជនរងគ្រោះឈ្មោះ សែម ហំ នេះ បានចងកដោយខ្សែក្រមា នៅចំណុចស្ទឹងកែប ស្រុកថ្មបាំង ម្តងមកហើយ ប៉ុន្តែត្រូវបានឪពុកបង្កើតឃើញទាន់ ក៏បានកាប់ក្រមាទម្លាក់ចូលក្នុងទឹក រួចដឹកមកផ្ទះនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ហើយបាននិមន្តព្រះសង្ឃមកសូត្រមន្តនៅផ្ទះ លុះព្រឹកឡើងម៉ោង៧ និង៤៥នាទី ព្រឹក ជនរងគ្រោះនេះ ក៏អារកសម្លាប់ខ្លួនតែម្តង។

បច្ចុប្បន្ន សពត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានក្រុងខេរមភូមិន្ទ ប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់