ព័ត៌មានជាតិ

ករណីបាត់រថយន្តនៅទឹកដីខេត្តកំពត រួចបង្ហោះសារផ្អើលពេញហ្វេសប៊ុក ពេលនេះចេញបំភ្លឺហើយ

កំពតៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលព័ត៌មានតាមរយៈហ្វេសប៊ុក ឈ្មោះ មេឃវេហា៍ បញ្ជាក់ថា បាត់រថយន្តនៅទឹកដីខេត្តកំពតម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AV-8367 ដោយបញ្ជាក់ថា បាត់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩។

តាមរយៈព័ត៌មាននេះ សមត្ថកិច្ចនៃស្នងការដ្ឋាន បានស្រាវជ្រាវ នឹងទទួលបានលទ្ធផលដូចខាងក្រោម ៖
-នារីម្ចាស់ហ្វេសប៊ុក ឈ្មោះ តូច ណាវី កើតឆ្នាំ ១៩៨០ នៅភូមិកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត បច្ចុប្បន្ននៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំពិល ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ។
-រថយន្តនេះ ពុំបានបាត់ទេ គឺប្តីឈ្មោះឆុន សិលា អាយុ ៣៥ ឆ្នាំ នៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត (មានចុះសំបុត្រអាពាហ៍ពិពាហ៍នៅឃុំដូនយ៉យ ស្រុកឈូក) អ្នកទាំងពីរ (មានបញ្ហាទាស់ទែងគ្នាជាពាក្យសម្តីក្នុងគ្រួសារ) ទើបនារីនេះ បង្ហោះសារថារថយន្តរបស់ខ្លួន ត្រូវបានបាត់ ពាក់ពន្ធ័ករណីខាងលើនេះ គឺបានធ្វើឲ្យប៉ះពាល់ដល់កត្តិយសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពតទាំងមូល។

ដូច្នេះនារី តូច ណាវី បានប្តឹងដោយភូតកុហកដល់អាជ្ញាធរ នាំឱ្យធ្វើការស្រាវជ្រាវ ដោយឥតប្រយោជន៍ អំពើនេះបំពានមាត្រា ៥២៤ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្ន (០៨ កក្កដា ២០១៩) នារី តូច ណាវី ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមច្បាប់ ។ នេះជាសារដល់បងប្អូនទាំងអស់គ្នា មុនធ្វើអ្វីមួយត្រូវគិតគូរឲ្យបានច្បាស់លាស់ ជៀសវាងបង្កបញ្ហាដល់ខ្លួន៕

មតិយោបល់