កណ្ដាលៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី មានករណីប្រទូស្តកេរ្តិ៍ភេទ ត្រង់ចំណុចរោងចក្រ (វី វ៉ៃ ជេ) ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ស ស ព ភេទស្រី អាយុ ឆ្នាំ មុខរបរកម្មការីនីរោងចក្រ។
ជនសង្ស័យឈ្មោះ ប្រាក់ ប៊ុនថន ហៅទី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិតាពេជ ឃុំឈ្វាង ស្រុកពញ្ញាឮ ខេត្តកណ្តាល(ឃាត់ខ្លួនថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩)។
វត្ថុតាងចាបយក៖ គ្មាន
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យហូបបាយរួច ក៏ចូលក្នុងរោងចក្រវិញ ពេលចូលមកដល់ក្នុងរោងចក្រជន សង្ស័យឃើញជនរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទ នៅលើបាឡែតហើយជនសង្ស័យសួរថា តើនិយាយទូរស័ព្ទជាមួយនរណាគេ? ពេលនោះជនរងគ្រោះឆ្លើយនិយាយទូរស័ព្ទជាមួយប្តី ហើយជនសង្ស័យលូកដៃយកទូរស័ព្ទជនរងគ្រោះផ្តេកខ្លួនបន្តិចជនសង្ស័យចាប់ឱបថើបតែម្តង។
យោងតាមចម្លើយជនសង្ស័យបានឆ្លើយថា ខ្លួនបានចាប់ដៃពិតមែន តែមិនបានឱបថើបឡើយ៕
សូមបញ្ជាក់៖ ចំពោះករណីនេះកម្លាំងជំនាញបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់