កំពង់ធំៈ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៣និង៣០នាទីរសៀល បុរសវ័យកណ្តាលម្នាក់ បានដាច់ខ្យល់ស្លាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវកូនប្រុសបង្កើតវាយជាច្រើនដំបង និងកាប់ជាច្រើនកាំបិត ក្រោយពេលអ្នកទាំងពីរស្រវឹងស្រា ហើយទាស់សម្តីគ្នា នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណា្ដន់ ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ អឿន ប៉ាក់ ភេទប្រុស អាយុ២៨ឆ្នាំ(ត្រូវជាកូន)។
ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់