ព័ត៌មានជាតិ

ប្ដីប្រពន្ធ ២នាក់ជួញគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: នៅវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាតថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចលើផ្លូវជាតិលេខ៥១ ភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។

ជនសង្ស័យចំនួន០២នាក់ (ស្រីម្នាក់) ឃាត់ខ្លួន៖
១-ឈ្មោះ សេង កាលីតាហៅចាន់ធួន ភេទស្រីអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-ឈ្មោះ ផន ពិសាល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ត្រូវជាប្តី) ។

វត្ថុតាងចាប់យក៖
១-ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន០៣កញ្ចប់ មធ្យម០២កញ្ចប់ តូច០១កញ្ចប់ ។
២-ទូរស័ព្ទដៃ០២គ្រឿង ម៉ាកណូគា អិនចុចពិល០១ និងម៉ាកសាំសុង ពណ៌ស០១គ្រឿង។
៣-កូនសោបន្ទប់ផ្ទះសំណាក់ ០១ លេខ(B-1)
៤- ម៉ូតូ ០១គ្រឿង ម៉ាកWAV.Sពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AB-6426។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់