ព្រះសីហនុៈ ករណីសំណង់ ២ទីតាំង ដែលសាងសង់នៅលើដីចំណីឆ្នេរអូរត្រេះ៖
-ទីតាំងសំណង់គ្រោងដែកទី១ ប្រកដំបូលក្បឿងក្រហម សាងសង់បាន ៥០% ត្រូវបានក្រុមការងារយកគ្រឿងចក្រវាយកម្ទេចដល់ដី។
-ទីតាំងសំណង់គ្រោងដែកទី២ សាងសង់បាន ៩០% ត្រូវបានក្រុមការងារយកគ្រឿងចក្រ រុញបំបាក់ជើងសសរដែកប៉ុណ្ណោះ ពីព្រោះម្ចាស់ជាជនជាតិចិនស្រីយំអង្វរ និងបានផ្តិតមេដៃ ចំពោះមុខក្រុមការងារមាន ( មន្ត្រីខេត្ត ប្រធានមន្ទីរទេសចរណ៍ តំណាងមន្ទីររៀបចំដែនដី មន្ទីរបរិស្ថាន និងមន្ត្រីក្រុង ) សុំរើដោយខ្លួនឯងឲ្យអស់ត្រឹមថ្ងៃស្អែក ( ០៩/០៧/២០១៩ ) ដោយសារគាត់សុំយកសម្ភារៈចេញ៕
មតិយោបល់