ព័ត៌មានជាតិ

សង្ស័យមានវិប្បត្តិ នារីរូបស្រស់ ប៉ុនប៉នលោតទឹកសម្លាប់ខ្លួន ពីលើបង្កាន់ដៃស្ពាន…

ភ្នំពេញ: នៅវេលាម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីនារីរូបស្រស់ម្នាក់ មិនដឹងមានវិប្បត្តិអ្វី បានប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួននៅ​ច្រាំងទន្លេ ដែលគេចាក់បេតុង តែមិនសម្រេច បណ្តាលឲ្យរងរបួស ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញនារីខាងលើ បានមកអង្គុយយំផឹកស្រាតែម្នាក់ឯង នៅតូបស្រាក្រឡុកមួយកន្លែង ស្ថិតខាងជើងសាលាបឋសិក្សាជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រួចបានដើរមកលោតពីបង្កាន់ដៃស្ពាន តែមិនសម្រេច បណ្តាលឲ្យរងរបួស។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ៕

មតិយោបល់