ព័ត៌មានជាតិ

សូមជួយ Share រកសាច់ញាតិគាត់ផង! បុរសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកនៅមន្ទីរពេទ្យ

ព្រះសីហនុៈ (ព័ត៌មានបឋម) ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងថា ក្រោយប្រកាសដំណឹងស្វែងរកសាច់ញាតិជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ២នាក់ (ម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់)។

បច្ចុប្បន្នមានសាច់ញាតិ បានមកដល់មន្ទីរពេទ្យហើយ ក្នុងនោះ៖
១. ឈ្មោះ ហន សុខបេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅខេត្តកំពត (ស្លាប់) សាច់ញាតិបានមកទទួលសាកសពហើយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង០០នាទីយប់ ។
២. ឈ្មោះ ឈុន ជៀន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅបិតត្រាំង ខេត្តព្រះសីហនុ (រងរបួស) សាច់ញាតិបានមកមើល ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង០០នាទីយប់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

មតិយោបល់