ព័ត៌មានជាតិ

ករណីលោកគ្រូបង្រៀនភាសាអង់គ្លេសនៅមណ្ឌលមេត្តាកុរណា ដេកស្លាប់យ៉ាងអាណោចអធ័ម

សៀមរាប: នៅវេលាម៉ោង ៧និង៤០នាទីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីមនុស្សដេកស្លាប់យ៉ាងអាណោចអធ័ម ស្ថិតនៅមណ្ឌលមេត្តាករុណា ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ប្រុស ភារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែ មុខបរ គ្រូបង្រៀនភាសាអង់គ្លេសនៅមណ្ឌលមេត្តាកុរណា មានស្រុកកំណើតនៅ ភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ។

ដំណើររឿង៖ យោងតាមការបំភ្លឺពីឈ្មោះ ឆែម ចន្ថា ភេទស្រី អាយុ ២៦ឆ្នាំ ជាបុគ្គលិកនៅមណ្ឌលមេត្តាករុណា បានឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុ លោកស្រីប្រធានអង្គការបានឲ្យខ្ញុំទៅសួរ ជនរងគ្រោះនៅវេលាម៉ោង ៧និង៥០នាទី ហើយមិនក្រោកឡើងមកធ្វើការងារ ពេលខ្ញុំទៅដល់មុខបន្ទប់គាត់ ឃើញទ្វារមុខចាក់សោរដាក់កន្លឹះខាងក្នុងហៅ ក៏មិនឆ្លើយគោះទ្វារក៏បើក រួចខ្ញុំបើកបង្អួចកញ្ចក់បើកវាំងននមើលពីខាងក្រៅ ឃើញគាត់ដេកស្លាប់បាត់ទៅហើយ រត់ទៅប្រាប់បុគ្គលិកផ្សេងទៀត ឲ្យមកជួយពិនិត្យមើលផងដែរ បន្ទាប់មកទៀតលោកស្រីប្រធានអង្គការទាក់ទងទៅនគរបាលប៉ុស្តិ៍សង្កាត់ ស្រង៉ែឲ្យគាត់មកជួយធ្វើរឿងនេះ។

ឆ្លងតាមការពិនិត្យសាកសព៖
-សពហៀរពពុះមាត់ពណ៌ផ្កាឈូកចេញពីខាងក្នុងមាត់មកខាងក្រៅ
-ល្បាល
-ដងខ្លួន និង អវ:យវ: គឺពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌទេ ។

ផ្អែតតាមការពិនិត្យកោសល្យវិច័យរបស់លោកវេជ្ជ:បណ្ឌិត អ៊ិត ឆបឆរ័ត្ន បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារកើតខ្យល់ គ ដោយគ្មានការជួយសង្រ្គោះបឋម ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់