ព័ត៌មានជាតិ

អស់ទាស់ហ្មង! មន្រ្តីប៉ូលិសប៉ុស្តិ៍ជ្រោយចង្វារចាប់ជនសង្ស័យមិនបានករណីកាប់ប្លន់ម៉ូតូ មករករឿងដកអាយកូមអ្នកកាសែតទៅវិញ

ភ្នំពេញ: នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីក្មេងស្ទាវមួយក្រុមមានគ្នា ១០នាក់ ក្នុងដៃសុទ្ធតែដាវសាំម៉ូរ៉ៃមកកាប់ប្លន់ម៉ូតូយុវជនមួយក្រុមមានគ្នា ៦នាក់ ហេតុការណ៍នេះ កើតឡើងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វត្តបុទុមសាគរត្រើយខាងកើត។

ដំណើររឿង៖ មុនពេលកើតហេតុពួកគាត់មានគ្នា ៦នាក់ជិះម៉ូតូចំនួន ២គ្រឿងដោយមួយគ្រឿងម៉ាក លេត និងមួយគ្រឿងទៀតម៉ាក សង់ប៊ិច បានអង្គុយផឹកស្រាបៀរជជែកគ្នាលេង ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជាង ១០នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាប់ប្លន់យកម៉ូតូ ភ្លាមនោះបក្ខពួកគាត់ជាជនរងគ្រោះបានរត់ស្រែក ឲ្យអ្នកជិតខាងជួយទើបក្រុមជនសង្ស័យភ័យរត់គេចខ្លួនបាត់ស្រមោល។

សូមបញ្ជាក់៖ ករណីនេះ ជនរងគ្រោះរត់ទៅហៅ លោកនគរបាលដើម្បីជួយ តែក្នុងហេតុការណ៍នោះក៏មានវត្តមានលោកនាយប៉ុស្តិ៍ជ្រោយចង្វា នាំកម្លាំងស៊ីវិល ចុះទៅអន្តរាគមន៍រួមជាមួយក្រុមអ្នកយកព័ត៌មានជាច្រើនស្ថាប័ន ខណ:នោះមានបុរសម្នាក់អះអាងថា ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារ ចុះពីលើម៉ូតូប្រុងដកហូតអាយកូមអ្នកកាសែត ដែលក្រុមហ៊ុនចែកសម្រាប់បម្រើការងារក្នុងស្ថាប័ន ដោយគ្មានមូលហេតុ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជារឿយៗតែងតែមានក្រុមក្មេងស្ទាវ ដើរយ៉ាងអនាធិបតេយ្យតាមដងទន្លេរាល់យប់ និងធ្វើកាប់ចាក់ប្លន់យកទ្រព្យសម្បត្ដិ បណ្ដាលឲ្យពលរដ្ឋលែងហ៊ានពីផ្ទះយប់ឡើងដើម្បីដើរកម្សាន្ត ប៉ុន្តែគ្មានកម្លាំងនគរចេញល្បាតបង្រ្កាបសោះ ចំពោះបញ្ហាខាងលើមិនថា លោកមេប៉ុស្តិ៍ កងកម្លាំងល្បាត មានការភ័យខ្លាចក្រុមក្មេងស្ទាវកាប់ប្លន់ទាំងនោះឫយ៉ាងណា?៕

មតិយោបល់