ព័ត៌មានជាតិ

បុកទៀតហើយ! នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ព្រះសីហនុៈ នៅវេលាម៉ោង ០៩ និង ២០ នាទីព្រឹកថ្ងៃទី១២ ខែមិនានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ២០៣ និង២០៤ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកអធិការរងស្រុកព្រៃនប់ បានប្រាប់ Post News ថា រថយន្តបង្កហេតុម៉ាកស៊ីអវី ពណ៌ទឹកប្រាក់ ស្លាកលេខ2AA.2571 ភ្នំពេញ ធ្វើដំណើរចេញពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានបុកនឹងម៉ូតូមួយគ្រឿងម៉ាកសេ125 ស៊េរី២០០៦ ស្លាកលេខ1c 6082 ព្រះសីហនុ។

អ្នកបើកបរម៉ូតូ ឈ្មោះសាយ កៅ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅ ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរមន្ត្រីបរិស្ថានឧទ្យានជាតិរាម បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ស្លាប់នៅកន្លែងកើតហេតុ ចំណែកឯអ្នកបើករថយន្តគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នវត្ថុតាង ប្រគល់ឲ្យប៉ូលិសចរាចរណ៍ ខេត្តព្រះសីហនុ ឯសពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់