កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បានបង្កឲ្យមានមនុស្ស២នាក់រងរបួស ដែលករណីនេះកើតឡើងនៅនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 149-150 ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង វេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទី១ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-2002 អ្នកបើកបរ (បានរត់គេចខ្លួនបាត់) និងរថយន្តទី២ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-8096 បើកបរដោយឈ្មោះ កៅ ព្រំភេទប្រុស អាយុ៣៩ឆ្នាំ (រងរបួស (ស្រាល) និងអ្នករួមដំណើរ ឈ្មោះ ឈឿន សាអែម ភេទស្រី អាយុ៤៩ឆ្នាំ រងរបួសបាក់ដៃម្ខាង ។ អ្នកទាំង២មានទីលំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសាររថយន្តម៉ាកសាំង យ៉ុងបែកកង់ក្រោយផ្នែកខាងស្ដាំ ហើយរេចង្កូតចូលទៅខាងរថយន្ដកុងតឺន័រប៉ះទង្គិចគ្នាតែម្ដង ៕
បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿង កម្លាំងសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីដោះស្រាយតាមនីតិវិធី ៕
មតិយោបល់