បារាំង៖ក្លិបបាល់ទាត់ Bayer Leverkusen នៅរាត្រីនេះដែរ កំពុងប្រឈមមុខនឹងការវេចបង្វេចទៅកាន់គេហដ្ឋានវិញ បើទោះបីជាការប្រកួតមិនទាន់ធ្វើឡើងក៏ដោយសម្រាប់ជើងទី ២ ក្នុងក្របខណ្ឌ UEFA CHAMPIONS LEAGUE នេះ ។ Bayer Leverkusen នឹងធ្វើដំណើរទៅកាន់ទឹកដី ពហុកីឡដ្ឋាន PARC DES PRINCES របស់ PSG ដែលជាក្លិបអ្នកមាន នៅវេលាម៉ោង ១៩ និង ៤៥ នាទី ក្នុងតំបន់ ត្រូវនឹងម៉ោងនៅកម្ពុជា ម៉ោង ២ និង ៤៥ នាទីរំលងអធ្រាត្រ ។
វាហាក់ដូចជាគ្មានសញ្ញាណាមួយ បញ្ជាក់ថា Bayer Leverkusen លុត PSG ឡើយ នៅរាត្រីនេះ ខណៈជើងទី ១ ក្នុងក្របខណ្ឌខាងលើ ដោយ PSG លុតម្ចាស់ទឹកដី Bayer Leverkusen ក្នុងលទ្ធផល ៤-០ ។ ដោយឡែករាត្រីនេះវិញ ទម្រាំតែ PSG ជាម្ចាស់ផ្ទះវិញ ទៀតនោះ ជាក់ណាស់ Bayer Leverkusen នឹងមិនអាចធ្វើឲ្យ PSG ឈឺក្បាលឡើយ បើទោះបីជាលទ្ធផល ស្មើ ឬ ឈ្នះ ១-០ ឬ ២-០ នៅតែមិនអាចឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយដដែលនោះ ពោលគឺ Bayer Leverkusen នៅរាត្រីនេះ នឹងវេចបង្វេច ។ នេះមិនមែនជាការដាក់ទំនាយឲ្យ Bayer Leverkusen នោះទេ តែមើលទៅតាមទិដ្ឋភាពជាក់ស្តែងដែលបានឃើញ ៕
ទស្សនាវីដេអូឃ្លិប Bayer Leverkusen រងបរាជ័យក្រោមថ្វីជើង PSG នៅជើងទី ១ ៖
មតិយោបល់