ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង នំចម្រុះ​ ស្ករសូកូឡា ត្រូវមន្ត្រីជំនាញកម្ទេចចោល

ព្រះវិហារៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់តាមផ្ទះលក់ទំនិញនានា ក្នុងភូមិកំពង់កណ្តាល ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជាលទ្ធផលរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកក្រូចចំនួន ៣៥ ដប ស្មើនឹង ៧០ លីត្រ
-ភេសជ្ជៈប៉ូវកម្លាំង ចំនួន ៩៩ ដប ស្មើនឹង ៣៩.៦០ លីត្រ
-នំចម្រុះ ចំនួន ២៦ កញ្ចប់ ស្មើនឹង ៥.១៥ គីឡូក្រាម
-ស្ករសូកូឡា ចំនួន ១១ ប្រអប់ ស្មើនឹង ៣.៦០៨ គីឡូក្រាម
សរុបចំនួន ១០៩.៦ លីត្រ និង ៨.៧៦ គីឡូក្រាម។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតកម្ទេចចោល និងធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់