ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភ សេពសន្ថវៈ លើបងស្រីជីដូនមួយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
យោងតាមរបាយការសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សួស ប្រុស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករដឹកទឹកកក ស្នាក់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ស.ឌ ភេទស្រី អាយុ២១ឆ្នាំ ។
គួររំឭកថា កាលល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពេលទទួលបានបណ្ដឹងពីនារីរងគ្រោះ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើបងស្រីជីដូនមួយបានសម្រេច ខណៈដែលប្តីនាងមិននៅផ្ទះចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ៕

មតិយោបល់