ព័ត៌មានជាតិ

លម្អិតបន្ថែម៖ មួយគ្រួសាររួចផុតជីវិតពីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤

ព្រះសីហនុ: នៅវេលាម៉ោង ៤និង៤០នាទីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ១
៨៨-១៨៩ ក្នុងភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត៤ គ្រឿង។

រថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0224 ធ្វើដំណើរពីជើងទៅត្បូង បានបុករថយន្តមួយគ្រឿង ម៉ាក តូយូតា ព្រុស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8296 កំពុងធ្វើដំណើរពីជើងទៅត្បូង ជិះគ្នា៥នាក់ ហើយរថយន្តនោះ បានខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2C-8959 ធ្វើដំណើរពីជើងទៅត្បូងជិះគ្នា ២នាក់ ហើយរថយន្តនោះបានខ្ទាត ទៅបុករថយន្តកុងតឺន័រ ១គ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 3E-4247 ពីត្បូងទៅជើងបណ្តាលឲ្យ៖
១/អ្នកបើកបររថយន្តម៉ាក តូយូតា ព្រុស​ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1AW-8296 ឈ្មោះ ឈន រតនា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅ ភូមិ/សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។ អ្នករួមដំណើរឈ្មោះ អ៊ឹង វណ្ណឌី ភេទស្រី អាយុ ៣៦ឆ្នាំ និងកូន ៣
នាក់ទៀត រស់នៅ ភូមិ/សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។
២/អ្នកបើកបររថយន្តម៉ាក លុចស៊ីស ឈ្មោះ ចែម បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃមាន ឃុំព្រៃពួកស្រុកអង្គស្នួល ខេត្តកណ្ដាល រងរបួសស្រាល។ អ្នករួមដំណើរ ជនជាតិចិន មិនស្គាល់អត្តសញ្ញាណ រងរបួសមធ្យម បញ្ជូនទៅមន្ទីពេទ្យឯកជនមួយកន្លែង
នៅវាលរេញ។
៣/អ្នកបើកបររថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណ រងរបួសស្រាល (រត់គេចខ្លួន)។
៤/អ្នកបើកបររថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណ រងរបួសស្រាល (រត់គេចខ្លួន)។

ក្រោយកើតហេតុវត្ថុតាង ត្រូវបាននគរបាលស្រុកព្រៃនប់ យកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ។

បញ្ជាក់៖ ចំពោះគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះអ្នកបើកបររថយន្តម៉ាក តូយូតា ព្រុស​ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1AW-8296 ឈ្មោះ ឈន រតនា ភេទប្រុស អាយុ ៤១ឆ្នាំ រួមទាំងគ្រួសារទាំងអស់ដែលបានរួចផុតពីគ្រោះចង្រៃនេះ លោកបានរៀបរាប់ថា ដោយអំណាចនូវកុសលផលបុណ្យ
ដែលខ្លួនបានសាងយ៉ាងផ្ជាប់ផ្ជួន ធ្វើឲ្យគាត់នឹងក្រុមគ្រួសាររួចផុតពីស្លាប់»៕

មតិយោបល់