ព័ត៌មានជាតិ

បទល្មើសនេសាទខុសច្បាប់ពីរកន្លែង ត្រូវបានបង្ក្រាបនៅភូមិតាហ៊ីង

កណ្ដាលៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជលផល ២នាក់ សហការជាមួយសហគមន៍នេសាទ ៦នាក់
រួមនឹងប្រជាការពារភូមិតាហ៊ីង ៣នាក់ បានចុះបង្ក្រាបបទល្មើសនេសាទពីរកន្លែង នៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ជាលទ្ធផលដកហូតវត្ថុតាងបានដូចជា លូស្បៃមុង០៨ លូរបាំង៤០០ ម៉ែត្រ បង្គោល៣០០ដង និងឧបករណ៍នេសាទជាច្រើនផ្សេងទៀត។

វត្ថុតាងទាំងនោះ ត្រូវបានកាប់ និងដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕

មតិយោបល់