ព័ត៌មានជាតិ

ស្រវឹងស្រាទាស់ពាក្យសម្ដីគ្នាជនសង្ស័យទាញកាំបិតកាប់ជនរងគ្រោះរបួសធ្ងន់

កោះកុង: នៅវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះប្រជាពលរដ្ឋឈ្មោះ ងិន សារុន ស្ថិតវាលស្បូវ ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង មានករណីអំពើហិង្សា។

ជនសង្ស័យឈ្មោះ ម៉ែន សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំមានទីលំនៅ នៅភូមិឃុំកើតហេតុខាងលើ បានយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ម៉ៅ សារឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ចំនួន ២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ត្រង់មុខ និងដាច់ម្រាមដៃចំនួន ២ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនមកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត រីឯជនបង្ករបានរត់គេចខ្លួន។

មូលហេតុ៖ ស្រវឹងស្រាទំនាស់ពាក្យសម្តីគ្នា ។

ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់