ព័ត៌មានជាតិ

ស្លាប់ ០៥នាក់ របួស ០៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧កក្កដា ចាប់បានយានយន្តល្មើសច្បាប់ជិត ៣.០០០គ្រឿង

ភ្នំពេញ: យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២នាក់) រងរបួសធ្ងន់ ៤នាក់ (ស្រី១នាក់) និងរបួសស្រាល២នាក់ (ស្រី០នាក់) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន១២គ្រឿង រួមមាន ម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង , រថយន្តធុនធំ ១គ្រឿង , យានផ្សេងៗ ១គ្រឿង ។ ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក(ស្លាប់២នាក់) , ស្រវឹង ១លើក(ស្លាប់១នាក់) , , មិនគោរពសិទ្ធិ ២លើក , ប្រជែង ១លើក (ស្លាប់១នាក់) , ងងុយដេក ១លើក (ស្លាប់១នាក់) , កត្តាយានយន្ត ០លើក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តព្រះសីហនុ ២លើក ស្លាប់១នាក់របួស១នាក់, កំពង់ធំ ១លើក ស្លាប់១នាក់ របួស២នាក់ , រតនគិរី ១លើក ស្លាប់១នាក់ របួស១នាក់ , តាកែវ ១លើក ស្លាប់១នាក់ , និងខេត្តពោធិសាត់ ១លើក ស្លាប់ ១នាក់ ។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នង ការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២.៨១១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៥១១គ្រឿង និងពិន័យសរុប ១.៣០០ គ្រឿង ៕

មតិយោបល់