បន្ទាយមានជ័យៈ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និ៤០នាទីយប់ ស្ថិតក្នុងភូមិគុត្តសត្ត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវលំ មានករណីបុរសម្នាក់ស្រវឹងស្រាទៅដាក់មោង បណ្ដាលឲ្យលង់ទឹកស្លាប់។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយនាំកូនប្រុសម្នាក់ឈ្មោះ ហោ គឹមហ៊ា អាយុ ១៣ឆ្នាំ ភេទប្រុស ទៅកាយប្រឡោះដើម្បីដាក់មោង នៅចំណុចកើតហេតុខាងលើ លង់ទឹកស្លាប់នៅកន្លែងកើតហេតុ បន្ទាប់មកកូនប្រុស ក៏បានរត់មកប្រាប់អ្នកភូមិ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ស្រង់យកសពមកផ្ទះ និងបានបង្កើតគណៈកម្មការធ្វើការត្រួតសព ដោយមានសមាសភាព កម្លាំងជំនាញកោសល្យវិច័យរបស់អធិការដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ មេឃុំ មេភូមិ និងប្រធានមណ្ឌលសុខភាពឃុំចូលរួម។
ផ្អែកតាមការពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះគឺពិតជាលង់ទឹកស្លាប់ប្រាកដមែន បន្ទាប់មកសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់