ព័ត៌មានជាតិ

សាហាវណាស់! ​រំលោភរួចសម្លាប់ស្រ្តីគម្នាក់ ត្រូវបងប្អូនគេទាន់ប្ដឹងប៉ូលិសចាប់វាយខ្នោះ​

កំពង់ស្ពឺ: កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីឃាតកម្មគិតទុកជាមុន នៅភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ យុក រ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសី។ ចំណែកសពជនរងគ្រោះមាន យ៉ា សាវរី ហៅតី ភេទស្រី អាយុ៣៣ឆ្នាំ (ជាមនុស្សគ) រស់នៅភូមិឃុំកើតហេតុ។

តាមការបំភ្លឺសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ បានឮសូរសម្លេងជនរងគ្រោះស្រែកខុសប្លែកពីធម្មតា បានយកពិលទៅបញ្ចាំងពីក្រោមផ្ទះតកមើលជនរងគ្រោះ តែមិនឃើញ មានការសង្ស័យ។ បន្ទាប់​មកឈ្មោះ យ៉ា ប៊ន ភេទប្រុស អាយុ៣៣ឆ្នាំ(បងជនរងគ្រោះ) មកដល់ធាក់ទម្លាយទ្វារនាំគ្នាចូលទៅក្នុងផ្ទះ ឃើញជនសង្ស័យនិងឃើញជនរងគ្រោះស្លា​ប់ទាំងអាក្រាត ក៏ចាប់ជនសង្ស័យចងទុកនៅលើផ្ទះ ហើយរាយការណ៍មកសមត្ថកិច្ច។

តាមការពិនិត្យរបស់ការិ.នគរបាលបច្ចេកនិងគ្រូពេទ្យកោសល្យវិច័យ សន្និដ្ឋានថា ជាករណីរំលោភសម្លាប់៕

មតិយោបល់