ព័ត៌មានជាតិ

គោយន្តកន្រ្តៃគ្មានភ្លើងបំភ្លឺ ម៉ូតូបុកពីក្រោយ របួសធ្ងន់ម្នាក់​!

ឧត្តរមានជ័យ: ​លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង​គោយន្តកន្ត្រៃ និងម៉ូតូហុងដាឌ្រីម បើកប៉ះគ្នាក្នុងទិសដៅស្រប​គ្នា ពីជើងទៅត្បូង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់។​

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទីយប់ នៅលើផ្លូវជាតិ៦៨ ចន្លោះ​គីទ្យូម៉ែត្រលេខ៤១-៤២ ​ភូមិបុស្សមេឃ ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ​ ​

ជនរងគ្រោះមានឈ្មោះ ស្វាត ផានណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរធ្វើស្រែ(របួសធ្ងន់) ស្នាក់នៅភូមិប្រិយ៍ ឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ​​បើកម៉ូតូម៉ាកហុងដាដ្រីម ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1A-76 66។
​ចំណែកម្ចាស់គោយន្តមានឈ្មោះ ឈឹង សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបធ្វើស្រែ(គ្មានរបួស)​ ស្នាក់នៅភូមិចម្ការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ​

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់