លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១ ខែមេសា គឺសម្រាប់ក្រុមអទិភាព ហើយអ្នកដែលមិនមែនជាក្រុមអទិភាពសូមអោយមេត្តារង់ចាំសិន ហើយនៅពេលដែលវ៉ាក់សាំងមកដល់បន្តបន្ទាប់ ក្រសួងសុខាភិបាល នឹងប្រកាសចាក់ជាបន្តបន្ទាប់!!
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនៅពេលនេះ គឺសម្រាប់ក្រុមអទិភាព ហើយអ្នកដែលមិនមែនជាក្រុមអទិភាពសូមអោយមេត្តារង់ចាំសិន ហើយនៅពេលដែលវ៉ាក់សាំងមកដល់បន្តបន្ទាប់ ក្រសួងសុខាភិបាល នឹងប្រកាសចាក់ជាបន្តបន្ទាប់។
លោកជំទាវ បានបញ្ជាក់ទៀតថា គណៈកម្មការបានបង្កើតអនុគណៈកម្មាធិការមួយចនួនដែលបានធ្វើលើការងារសំខាន់ៗក្នុងការទំនុកបម្រុង ក្នុងការចាក់វ៉ាក់សាំង និងពិនិត្យតាមដានក្រោយពេលចាក់វ៉ាក់សាំងជាដើម ហើយលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះក្រសួងសុខាភិបាលបានត្រៀមនូវក្រុមគ្រូពេទ្យរួចជាស្រេចប្រមាណជាង២០០០ពាន់នាក់ បូករួមទាំងក្រុមគ្រូពេទ្យដែលស្រាប់ពាក់កណ្តាលជាង ហើយបានសហការជាមួយក្រុមគ្រូសម្តេចតេជោ ធីតា គ្រូពេទ្យ ស ស យ ក គ្រូពេទ្យ ឯកឧត្តមហ៊ុន ម៉ានី និងគ្រូពេទ្យសម្តេចពិជ័យសេនាពិជ័យ ទៀ បាញ់ ដើម្បីធ្វើការចះុចាក់វ៉ាក់សាំង។
លោកជំទាវ ក៏សូមលើកទឹកចិត្តក្រុមមិនមែនអទិភាពសូមបន្តចះុឈ្មោះតាមប្រព័ន្ធខ្មែរវ៉ាក់ដែល ។
លោកជំទាវក៏បានមានប្រសាសន៍ថា យុទ្ធនាការនៃការចាក់នេះគឺអាចប៉ាន់ស្មានខ្ទង់ពី១ខែទៅ១ខែកន្លះដើម្បីចាក់វ៉ាក់សាំងសុីណូវ៉ាក់ ចំនួន១លានកន្លះ ៕
ដោយ : ទទក
មតិយោបល់