ព័ត៌មានជាតិ

ស៊យធំហ្មង! ត្រឡប់ពីថៃវិញបម្រុងយកកាំភ្លើងរើសបានប្រហែល៣ឆ្នាំទៅលក់ចៃដន្យ…

បាត់ដំបង: នៅវេលាម៉ោង ១២និង៣៧នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីរាយការណ៍ពីភ្ញាក់ងារសម្ងាត់ក្នុងមូលដ្ឋានថា ជនមិនស្គាល់អត្តសញ្ញាណម្នាក់ ទើបនឹងចេញមកពីប្រទេសថៃ រួមកាំភ្លើងខ្លីមួយដើមលាក់ទុកជាប់តាមខ្លួន បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះដល់ទីតាំងដែលជនខាងលើស្នាក់នៅ និងឃាត់ខ្លួនឆែកឆេរឃើញកាំភ្លើងខ្លីម៉ាករ៉ូឡូផលិតនៅប្រទេសថៃ មានលេខ ៥១៨៩៩គ្មានគ្រាប់ពិតប្រាកដមែន និងបាននាំមកសាកសួរនៅប៉ុស្តិ៍។

ជនខាងលើឈ្មោះ ហួន សុខា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាកម្មករសំណង់នៅប្រទេសថៃ ទីលំនៅបច្នុប្បន្នភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ហាន មុំ អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ក្នុងមូលដ្ឋានមានកូនពីរនាក់។

ករណីខាងលើនេះ បើតាមចម្លើយបឋមសារភាពថា កាំភ្លើងខាងលើរើសបាននៅអូរស្មាច់កាលប្រហែល ៣ឆ្នាំមុន ហើយលាក់ទុកក្នុងចេតីយ៍នៅវត្តគីរីមង្គលអូរស្មាច់ លុះនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ពេលខ្លួនចេញពីថៃមកតាមច្រកអូរស្មាច់ ហើយក៏ទៅយកកាំភ្លើងលាក់ទុកនោះមកវិញ ក្នុងគោលបំណងលក់តែចៃដន្យត្រូវសម្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនខាងលើ កំពុងសាកសួរ និងបញ្ជូនទៅកម្លាំងជំនាញក្រុងអនុវត្តន៍តាមនីតិវិធីច្បាប់៕

មតិយោបល់