អ៊ីរ៉ង់ៈ កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសង្គមរបស់អ៊ីរ៉ង់ លោក Hossein Nejat បានព្រមានថា អ៊ីរ៉ង់អាចកម្ទេចនាវាផ្ទុកយន្តហោះអាមេរិក នៅឈូងសមុទ្រ ប្រសិនបើអាមេរិក វាយប្រហារអ៊ីរ៉ង់ ដោយវាបានធ្វើឲ្យកើនទ្បើងភាពតានតឹងបន្ថែមទៀត រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
លោក Nejat បានអះអាងថា «មូលដ្ឋានរបស់អាមេរិក គឺស្ថិតនៅក្នុងជួរបាញ់មីស៊ីលរបស់យើង ហើយ មីស៊ីលយើង នឹងបំផ្លាញនាវាផ្ទុកយន្តហោះរបស់ពួកគេ ប្រសិនបើពួកគេធ្វើឲ្យមានកំហុសនោះ ។ ព្រោះជនជាតិអាមេរិក ប្រាកដជាបានដឹងច្បាស់ហើយ ពីផលវិបាក នៃការប្រឈមមុខដាក់គ្នា ផ្នែកយោធាជាមួយអ៊ីរ៉ង់»។
ក្នុងនោះលោក Nejat ក៏បានបន្ថែមថា សង្គ្រាមមិនមែន ស្ថិតនៅលើរបៀបវារៈរបស់លោក ត្រាំ ទ្បើយ ខណៈដែលប្រធានាធិបតីអាមេរិក ចង់អូសក្រុងតេអេរ៉ង់ឲ្យចរចា តាមរយៈការដាក់សម្ពាធអតិបរមា លើប្រទេសខ្លួននោះ៕

មតិយោបល់