ព័ត៌មានជាតិ

បុរសកម្មករនេសាទម្នាក់ធ្លាក់ពីលើទូកលង់ទឹកស្លាប់

ព្រះសីហនុ: នៅវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុម៣ ក្រុង/ខេត្តព្រះសីហនុ (ផែអ៊ី៦៥) មានករណីមនុស្សម្នាក់បានធ្លាក់ទឹកពីលើទូកស្លាប់ម៉ោងប្រហែលម៉ោង ៥និង០០នាទីទៀបភ្លឺ។

ជនរងគ្រោះឈ្មោះ ស៊ីម ភេទប្រុស អាយុ ៣៤ឆ្នាំ ខ្មែររបរកម្មករនេសាទ រស់នៅលើទូកស្រុកកំណើតភូមិសារាយ ឃុំគរក្រោម ស្រុកកែងខេត្តសៀមរាប ម្ចាស់ទូកឈ្មោះ ប៉ែន នឿន ហៅ ដាំ ភេទប្រុស អាយុ ៣៨ឆ្នាំ ខ្មែរ រស់នៅក្រុម២៨ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

សូមបញ្ជាក់៖ បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើកោល្យវិច័យ៕

មតិយោបល់