ព័ត៌មានជាតិ

តាមពិតចឹងសោះ ប្រពន្ធថាលែងលះគ្នាបាន៤ខែ ឯប្តីថាទើបតែ២ថ្ងៃទេ! តែផ្ទុះរឿងដោយសាររូបថតល្អូកល្អើន១សន្លឹករបស់ប្រពន្ធ និង….

ភ្នំពេញ: បុរសជាប្តីដែលរងការចោទប្រកាន់ ពីប្រពន្ធថា បានប្រើហិង្សារលើរូបនាង កាលពីថ្ងៃទី៨ ខែកក្កដា នោះ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

បុរសខាងលើឈ្មោះ ហន សម្ផស្ស អាយុ ២៤ឆ្នាំ មុខរបរតៃកុងរថយន្ត និងប្រពន្ធឈ្មោះ អាត លីណា អាយុ ២៣ឆ្នាំ មុខរបរ ធ្វើងារនៅបាបារាំង អ្នកទាំងពីរស្នាក់ នៅបន្ទប់ជួលក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានកូនស្រីម្នាក់ ក្នុងបន្ទុកអាយុជាង១ខួប។

តាមប្រភពព័ត៌មានតាមហ្វេសប៊ុក១ បានបង្ហោះបន្ទាប់ពីនាងរងរបួស ដែលមានខ្លឹមសារថា មានស្ត្រីម្នាក់ឈ្មោះ លី ណា ត្រូវបានប្តីវៃ និងយកកាំបិតមកឆូតមុខទៀត រស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេ ព្រោះប្តីប្រមូលយកលុយ និងទូរស័ព្ទអស់ហើយ ខ្ញុំជួយគាត់បានតែ៥០០០០រៀលប៉ុណ្ណោះ តែឥឡូវគាត់បានទៅមន្ទីរពេទ្យកាល់ម៉ែត្រហើយ ព្រោះនៅកាលម៉ែត្រមានពេទ្យក្រីក្រ សម្រាប់ព្យាបាលអ្នកគ្មានលុយ ខ្ញុំជួបគាត់មិញនៅពេទ្យកេតុមាលា ជួយស៊ែផងទៅសង្ឃឹមថា គាត់មានអ្នកជួយ។

ក្រោយមកនារីជាប្រពន្ធ បានចេញពីពេទ្យ រួចផ្តល់បទសម្ភាសដល់សារព័ត៌មានមួយចំនួន។
ដោយនាង បានចោទប្តីថា ប្រើហិង្សារលើខ្លួន នៅវេលាម៉ោង៦ល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចបន្ទប់ជួលបងស្រីរបស់នាង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

រហូតដល់មោង១២ថ្ងៃត្រង់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ចក៏ឃាត់ខ្លួនបុរសជាប្តីបាន នៅបន្ទប់ជួលរបស់ខ្លួន ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
នៅចំពោះមុខសមត្ថកិច្ចបុរសជាប្តី បាននិយាយថា ខ្លួនមិនបានមានបំណងប្រើហិង្សាទៅលើប្រពន្ធនោះទេ គឺដោយសារប្រពន្ធវាយគាត់ ហើយគាត់ក៏រុញប្រពន្ធ និងទាញសោដាក់ចំមុខប្រពន្ធ។

បុរសជាប្តីបញ្ជាក់ថា ប្រពន្ធរបស់ខ្លួន បានចាកចេញពីបន្ទប់ជួល ដែលរស់នៅជាមួយគ្នា ទៅស្នាក់នៅជាមួយបងស្រី ដែលត្រូវជាបងថ្ងៃគាត់ចំនួន២ថ្ងៃ ដែលខុសពីការអះអាងរបស់ស្ត្រីជាប្រពន្ធថា បានលេងលះគ្នាចំនួន៤ខែមកហើយ។

បុរសជាប្តីបន្តថា ពេលដែលឃើញរូបប្រពន្ធខ្លួនថតរូប ជាមួយសាហាយស្មន់យ៉ាងល្អូកល្អើនទាំងគេទាំងខ្ញុំ អ្នកណាទ្រាំបានតែក្នុងរឿងនេះ គាត់ធ្វើមកលើខ្ញុំមុនហើយ ចំណែករឿងកាបូបលុយ និងទូរស័ព្ទជាលុយខ្ញុំ ទើបលក់ម៉ូតូបាន។

បុរសជាប្តីដែលរងការចោទពីប្រពន្ធនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕

មតិយោបល់