Post News Media ព័ត៌មានជាតិ អ្នករើសអេតចាយ...

អ្នករើសអេតចាយដៃសំណាងម្នាក់នៅភ្នំពេញ ឈ្នះរង្វាន់១០០លានរៀលពី ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ

ភ្នំពេញ: ស្ត្រីវ័យក្មេងម្នាក់ដែលមានមុខរបរជាអ្នកដើររើសអេតចាយលក់ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ មានវាសនាខ្ពស់ឈ្នះរង្វាន់ធំពីភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន១០០លានរៀល។ ស្ត្រីដែលមានមហាសំណាងរូបនេះមានឈ្មោះ អេង ណា អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិត្នោតជ្រុំ ក្រុមទី១៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋាន ស្ថិតនៅទីតាំងខាងលើនេះ អ្នកស្រី អេង ណា បានប្រាប់ឲ្យដឹងថា ដោយសារតែមានជីវភាពលំបាកខ្លាំងពេក បានចាកចេញពីស្រុកកំណើតនៅឯខេត្តស្វាយរៀង មករស់នៅភ្នំពេញ និងប្រកបមុខរបរជាអ្នកដើររើសអេតចាយ ដែលសូម្បីតែផ្ទះស្នាក់ក៏ថៅកែទិញអេតចាយជួលឲ្យនៅដែរ។ ស្ត្រីរូបនេះបានបន្តឲ្យដឹងថែមទៀតថា ស្ទើរតែរាល់ថ្ងៃអ្នកស្រីតែងខ្ចីអង្ករអ្នកជិតខាងដាំបាយហូបជាញឹកញាប់ លុះកាលពីចុងសប្ដាហ៍មុននេះ មុនពេលចេញទៅដើររើសអេតចាយ អ្នកស្រីបានដើរទៅសុំជំពាក់អង្ករគេទុកគ្រាន់ដាំបាយហូប ហើយទិញភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ដែលស្ថិតនៅទល់មុខកន្លែងស្នាក់នៅទុកគ្រាន់ទទួលទានពេលអស់កម្លាំង។ លុះថ្ងៃបន្តិច នៅពេលដែលមានអារម្មណ៍ថាអស់កម្លាំង ក៏យក ខារ៉ាបាវ មកទទួលទាន ស្រាប់តែពេលគាស់ក៏ឃើញមានរង្វាន់ ១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះអ្នកស្រីពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ស្រែកប្រាប់មនុស្សដែលស្ថិតជិតគ្នាឲ្យជួយពិនិត្យ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

អ្នកស្រីបានបញ្ជាក់ថា៖ ទឹកប្រាក់១០០លានរៀលនេះគឺពិតជាមានសារ:សំខាន់ចំពោះក្រុមគ្រួសារអ្នកស្រីខ្លាំងណាស់។ ក្រោយពីទទួលបានទឹកប្រាក់រង្វាន់ ១០០លានរៀលពីភេសជ្ជ:ខារ៉ាបាវ អ្នកស្រីនឹងយកមួយចំនួនទៅទិញដី សង់ផ្ទះនៅស្រុកកំណើត ហើយមួយចំណែកទៀតយកទៅសងគេ និងទុកបង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕