ព័ត៌មានជាតិ

អ្នកបើករថយន្តកុងតឺន័រក្រុមហ៊ុនS-Kម្នាក់បើកបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឲ្យបុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺនរ័និងម៉ូតូរបស់ជនរងគ្រោះនៅផ្លូវខាងមុខកំពង់ផែក្រុងព្រះសីហនុ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។ បើតាមស្ត្រីជាភរិយាជនរង គ្រោះឲ្យដឹងថា ជនរងគ្រោះឈ្មោះវឿង អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាមេការសំណង់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះម៉ន ម៉េន បើកបរក្នុងក្រុមហ៊ុនS-Kបានរត់គេចខ្លួនក្រោយកើតហេតុ៕

 

មតិយោបល់