ព្រះសីហនុៈ (ដំណឹងបន្ថែម) ករណីកូនក្រពើ ២ក្បាល ដែលពលរដ្ឋចាប់បានក្នុងក្រុងព្រះសីហនុកាលពីថ្ងៃម្សិលមិញ តាមពិតគឺជាក្រពើដែលសាលាឡាយហ្វ៍ ចិញ្ចឹមទុកជាការសិក្សាអំពីរបៀបថែទាំ និងឲ្យចំណីសត្វក្រពើ។
ចំពោះពលរដ្ឋប្រទះឃើញនេះ ដោយសារសំណាញ់រក្សាកន្លែងចិញ្ចឹមរហែក ពេលមានជំនន់ទឹកភ្លៀង នឹងមានតែ ២ក្បាលនេះប៉ុណ្ណោះ ដែលចេញរួចពីកន្លែងចិញ្ចឹម ហើយបច្ចុប្បន្នខាងសាលាបានទំនាក់ទំនងនាំយកមកវិញអស់ហើយ និងបានសុំទោសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដែលភ្ញាក់ផ្អើលភ័យព្រួយ ក្រោយចាប់បានកូនក្រពើតូចៗនេះ។
បើតាមតំណាងសាលាឡាយហ្វ៍ប្រាប់ឲ្យថា ក្នុងទ្រុងចិញ្ចឹមកូនក្រពើនៅសាលាឡាយហ្វ៍ មានកូនក្រពើសរុបចំនួន ១៧ក្បាល និងមិនមែនចិញ្ចឹមបែបអាជីវកម្មទេ គឺចិញ្ចឹមជាលក្ខណៈសម្រាប់ការសិក្សា៕
មតិយោបល់