ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ ​មានវិប្បត្តិផ្លូវចិត្ត ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅមុខវាំង

ភ្នំពេញ: មានការភ្ញាល់ផ្អើលមួយកើតឡើង ទាំងកណ្ដាលយប់ បន្ទាប់ពីមាននារីរូបស្រស់ម្នាក់ បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន នៅមុខវាំងតែមិនបានសម្រេច ត្រូវបងប្អូនប្រជាពរដ្ឋជួយស្រង់ យកមកលើគោកទាន់ កាលវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវស៊ីសុវត្តិ ត្រង់ចំណុចមុខព្រះរមរាជវាំង ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

នារីរងគ្រោះខាងលើមានឈ្មោះ ស្រី និច ភេទស្រី អាយុប្រហែល២២ឆ្នាំ ស្នាក់នៅម្ដុំទួលគោក។

តាមការរៀបរាប់ពីនារីរងគ្រោះ បានឲ្យដឹងថា រូបនាងមានការពិបាកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបងស្រីបង្កើត បានស្លាប់ចោល បន្សល់ទុកឲ្យរូបនាង រស់នៅតែម្នាក់ឯងកណ្ដោចកណ្ដែង គិតអ្វីមិនចេញឈានទៅដល់ការសម្រេចចិត្ត ចង់បញ្ចប់ជីវិតខ្លួនឯង ហើយក៏បានដើរមកមុខវាំង រួចលោតទឹកធ្វើអត្តឃាតតែម្ដង ត្រូវបានប្រជាពរដ្ឋឃើញ ក៏នាំគ្នាជួយស្រង់ឡើងគោកវិញ។

ក្រោយកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុខាងលើ ហើយបានលួងលោមកុំឲ្យនាងគិតខ្លីតទៅទៀត និងហៅកង់បីឲ្យនាងជិះត្រលប់ទៅផ្ទះវិញ៕

មតិយោបល់