ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរដ៏សកម្ម និងអ្នកប្រើប្រាស់គ្រឿងញៀន

តាកែវ: កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូង ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ១ករណី នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។

ទី១-ឈ្មោះ ទ្រី សុក ភេទប្រុស អាយុ​ ២៧ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ជាមុខសញ្ញាជួញដូរសកម្ម និងទី
២-ឈ្មោះ លី សីសប្រា ភេទស្រី អាយុ ១៩ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់ រស់នៅរាជធានីភ្នំពេញ

ដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមព៌ណសថ្លាចំនួន ៦២កញ្ចប់ (តូច៦១កញ្ចប់ ធំ១កញ្ចប់) ម៉ូតូចំនួន១គ្រឿង ប្រាក់ រៀលចំនួន៥៥,០០០រៀល និងប្រដាប់វេចខ្ចប់មួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់