ភ្នំពេញៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរ (អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ២និង០០នាទីរំលងអាធ្រាតចូលថ្ងៃទី១១ សមត្ថកិច្ចប្រមូលបានសរុបរួមចំនួន ៤នាក់ ក្នុងនោះប្រុសខ្ទើយចំនួន ១នាក់ ស្រី ៣នាក់។
ចំពោះមុខ អធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះ នឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ៕
មតិយោបល់