ភ្នំពេញៈ បុរសម្នាក់បើករថយន្តកុងតឺន័រ ក្រុមហ៊ុន ក្ររូ រ៊ីត្រេន អ៉ឹមផត អ៉ិចផត &ត្រេនសត៍ ចុះពីស្ពានច្បាអំពៅ មកក៏ប៉ះជាមួយរថយន្តកាមរីបាឡែនចំខាងក្រោយ និងខាងមុខរថយន្តបណ្តាលឲ្យរងការខខូចខាតតែមិនមានអ្នករងរបួសនោះទេ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ 3C-9883 របស់ក្រុមហ៊ុន ក្ររូ រ៊ីត្រេន អ៉ឹមផត អ៉ិចផត &ត្រេនសត៍ បើកបរដោយបុរសម្នាក់ បើកចុះពីលើស្ពានច្បាអំពៅទិសដៅពីកើតទៅលិច ហើយក៏មានរថយន្តមួយគ្រឿងទៀងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5651 បើកបរដោយបុរសម្នាក់ត្រូវបានរថយន្តកុងទឺន័រ បើកកៀរ ដោយម្ចាស់រថយន្តកុងតឺន័រមិនដឹងថាប៉ះគ្នានោះ ក៏បើកទៅមុខធម្មតា ស្រាប់តែម្ចាស់រថយន្តបាឡែនបានដេញតាមដល់មុខសាលាបឹងត្របែក បើករថយន្តកាក់ពីមុខរថយន្តកុងទឺន័រទៅមុខលែងរួច ។
ក្រោយពេលកើតហេតុខាងភាគីរថយន្តកុងទឺន័រថា គាត់អត់ដឹងប៉ះគ្នាត្រង់ណាផង ហើយម្ចាស់រថយន្តកាមរីបាឡែនក៏ទារសំណងចំនួនចំនួន១៥០ដុល្លារ តែខាងម្ចាស់រថយន្តកុងតឺន័រមិនព្រម ក៏បានហៅសមត្ថកិច្ចឲ្យមកធ្វើការវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
https://youtu.be/-zAgH_ZUT9E
មតិយោបល់